មនុស្សចំនួន១២នាក់បានស្លាប់និងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹក នៅខេត្តសៀមរាប
សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺឈានចូល ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ០៦ស្ថិតក្នុងភូមិស្ពានត្នោត១ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះចរាចរណ៍នេះ គឺបង្ករឡើងដោយខ្លួនឯង ដែល រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A ៨៤៦៩ បើកបរដោយ ជនជាតិខ្មែរ មិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់និង អ្នករួមដំណើរ ជាជនជាតិ វៀតណាម១១នាក់ក្នុងនោះមានស្រី៥នាក់ដែលបានធ្វើដំណើរមកពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្ត សៀមរាប ដើម្បីរក ការងារធ្វើ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យមាន មនុស្សស្លាប់ចំនួន ៧នាក់ ក្នុងនោះស្រី៣នាក់ និងរបួសស្រាល៥នាក់។
សមត្ថកិច្ចបានអោយដឹងថា យោងតាមសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលបង្កអោយកើតមានជាគ្រោះថ្នាក់ ចរាចរណ៍ នេះឡើងគឺបណ្តាលមកពីការបើកបរក្នុងស្ថានភាព ងងុយដេក និង មានល្បឿនលឿន រេចង្កូត បណ្តាលឲ្យធ្លាក់ចូល ប្រឡាយ ស្លាប់។នៅក្នុងករណីនេះដែរសមត្ថកិច្ចនៅមិនទាន់បង្ហាញលម្អិតនៅឡើយដោយសារកំពុងស្រាវជ្រាវរកលិខិតឆ្លងដែន ដោយ នៅលើខ្លួនជនរងគ្រោះគ្មានឯកសារអ្វីនោះទេ។ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា ជនជាតិវៀតណាម១ក្រុមនេះអាចលួចឆ្លង ដែន ចូលមកកម្ពុជាដោយខុសច្បាប់៕