ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង៦២៣គ្រួសារនៅ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មូំ៖ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកស្រូវពូជប្រភេទOM 51-54ចំនួន ៤០តោនដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន ៦២៥ គ្រួសារ មកពីឃុំចំនួន3 នៃស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថា អំណោយជាស្រូវពូជប្រភេទOM 51-54ចំនួន៤០តោនដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅស្រុកត្បូងឃ្មុំនាពេលនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចកាលសម្ដេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌សម្បុរអ្វីឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងអស់ ក្រោយពេលទទួលបានស្រូវពូជនេះហើយ ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រកទៅវិញ ដោយកុំទុកដីឱ្យនៅទំនេរចោល ដើម្បីបង្កើនជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។ជាមួយនេះឯ.ឧ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍនូវសមិទ្ធិផលនានាជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ នេះផ្ទាល់ ដែលកំពុងមានការរីកចំរើនលើសមិទ្ធិផលជាច្រើន សំរាប់បំរើសេចក្តីត្រូវការ និងផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតឯ.ឧ បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីត១៩ កុំអោយឆ្លងចូលក្នុងសហគមន៍ បើទោះបីជាកម្ពុជា អាចទប់ស្កាត់ការឆ្លងរាត​ត្បាតពីជំងឺនេះ បានដោយជោគជ័យក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នា មិនត្រូវភ្លេចខ្លួនបណ្តែតបណ្តោយនោះឡើយ។ ទន្ទឹមនេះឯ.ឧឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំនិងក្រើនរំលឹកដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់សេវាសាធារណះផ្សេងៗ ជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស និងទាន់ពេលវេលា និងត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធិភាពជាពិសេសត្រូវលុបបំបាត់អោយបាននូវបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាននិមួយៗ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner