ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ពាន់៨៧៨ករណី និងការស្លាប់ថ្មីមានចំនួន១៨១នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៦រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, និងប្រទេសថៃ។ប្រទេសដែលមានការស្លាប់ថ្មីមាន៥ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងប្រទេសថៃ។ ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីមាន៤ប្រទេស គឺប្រទេសវៀតណាម, កម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ានដែលមានការឆ្លងថ្មីចំនួន៣ពាន់៧៧៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤២ម៉ឺន៩ពាន់៥៧៤ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៩៤នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់ចំនួន១ម៉ឺន៤ពាន់៤៤២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន២ពាន់៨៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៩ម៉ឺន១ពាន់៨០៩ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៥២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៤៦១នាក់។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣ម៉ឺន៦ពាន់៤៣៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៧៧នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៩៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់៩៣៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣៥២នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៨១៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៦០នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់៤៧ករណី។
ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសវៀតណាម, កម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩៧ម៉ឺន៩ពាន់២៨៨ករណី, និងការស្លាប់មាន២ម៉ឺន៣ពាន់៦៥៨នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៤៩លានករណី, និងការស្លាប់មានជាង១លាន២៤ម៉ឺននាក់។