ចំនួនមនុស្សធ្វើចត្តាឡីស័កដោយសារការប៉ះពាល់គណៈប្រតិភូហុងគ្រីកើនដល់ជាង៨០០នាក់
អត្ថបទដោយ៖
គង់ កូម៉ែន
ចំនួនមនុស្សដែលតម្រូវធ្វើចត្តាឡីស័កក្រោយការប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងរដ្ឋមន្ត្រីការ បរទេសហុងគ្រីដែលឆ្លងជម្ងឺកូវីដ១៩ បានកើនដល់៨៤០នាក់ហើយ។ គួររំលឹកថាកាលពីម្សិលមិញមនុស្សដែល បានធ្វើចត្តាឡីស័កមានចំនួន៦២៨នាក់ ប៉ុន្តែក្រោយមកបានរកឃើញ២១២នាក់បន្ថែមទៀតជាមួយនឹងការធ្វើ តេស្តបង្ហាញលទ្ធផលអវិជ្ជមាន។ សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលថ្ងៃនេះ បានណែនាំមនុស្សទាំង ៨៤០នាក់នោះ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហស្ថានរៀងខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល និងត្រូវវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀតយោងតាមវិធានសុខាភិបាល។ ក្នុង ចំណោមអ្នកធ្វើចត្តាឡីស័កទាំង៨៤០នាក់ ក៏រួមមានទាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់សុខុន និងបណ្តារដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីជាច្រើនទៀតក្នុងជួរ បំរើរាជរដ្ឋាភិបាលផងដែរ។
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រងផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។