ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលប៉ះពាល់​រដ្ឋមន្រ្តីការបរទេសហុងគ្រី បានធ្វើតេស្តរកកូវីដ១៩ លើកទី១ ទាំងអស់ទៅធ្វើតេស្តចំនួន ៣ដងទៀត

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា អ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ទាំងអស់ដែលបានធ្វើតេស្តអវិជ្ជមានមេរោគកូវី១៩ លើកទី១ ទៅធ្វើតេស្តចំនួន៣ដងទៀត ដើម្បីឲ្យប្រាកដថាខ្លួនមិនឆ្លងមេរោគនេះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា ទីតាំងធ្វើតេស្តមេរោគកូវីដ១៩ ចំនួន៣ដងទៀត គឺនៅវិមានមិត្តភាព ចាប់ពីម៉ោង៧ព្រឹកតទៅ តាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖

* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូច ដល់អ្នកដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ រួចរាល់ហើយ ដែលទទួលបានលទ្ធផលអវិជ្ជមាននោះ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឲ្យសោះ ដើម្បីចៀសវាងការចម្លងរោគទៅក្នុងសហគមន៍។

លោកជំទាវ យក់ សម្បត្តិ ថែមទៀតបានអំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសារព័ត៌មាន ដែលបានប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមិនទាន់បានធ្វើតេស្ត ត្រូវទៅពិនិត្យសុខភាពរកមេរោគកូវីដ១៩ ជាបន្ទាន់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner