ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ៥៤០តោន ត្រូវបានកម្ទេចចោលនៅ ទីលាន សំរាមដង្កោ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ

អត្ថបទដោយ៖
ជា សេឌី

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោល នៅឱសថក្លែងក្លាយ អន់ គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ៥៤០តោន ដែលកម្លាំងសម្ថកិច្ចចម្រុះ នៃគណៈកម្មា ធិការបានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ទ រដ្ឋមន្ត្រីក្រសួយុត្តិ​ធម៌ តំណាងដ៌ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ  កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអោយដឹងថា ឱសថខុសច្បាប់ និងផលិតផល ក្លែង ក្លាយទូទៅខុសច្បាប់ចំនួន៦មុខ ក្នុងនោះមានគ្រឿង ឧបភោគ បរិភោគសរុបចំនួនជាង ៥៤០តោន ។ ឯកឧត្តមបានបន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងអ្នកពាក់ព័ន្ធជា មួយ បទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាត់បង់ដល់សេដ្ឋកិច្ចជាតិ ។ ចំពោះជនណាដែលប៉ុនប៉ង និងមាន ចេតនាលួចលាក់ ផលិត   ចចរាចរ ចែកចាយ របស់ខុសច្បាប់ដែលបង្ករមហន្តរាយដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាអ្នកនៅពីក្រោយផ្សំគំនិត ដ៏រាបនោះគណៈកម្មា ធិការនៅតែ ប្រកាន់ជំហរបង្រ្កាប និងនាំយកជនល្មើស ឬអ្នកអង្ករដែលបំពានមកប្រឈមនឹងផ្លូវច្បាប់ជាធរមាន ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅតែកោតសសើរ និងថ្លែងអំគុណដល់ក្រសួងជាដៃគូ ភាគីស្ថាប័ន និងកំលាំងសមត្ថកិច្ច ពាក់ព័នរបស់គណៈកម្មាធិការ ដែលបានចូលរួមសហការ ក្នុងកិច្ចប្រឹង ប្រែងបំរើការពារផលប្រយោជន៍ជាតិ និងប្រជាជន ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហារឱសថក្លែងក្លាយ ឱសថអន់គុណភាព ឱសថខូចគុណភាព និងផលិតផលមិនមានគុណភាពត្រឹមត្រូវ ផលិតផលខុសច្បាប់ គឺជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយយ៉ាងសំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការយ៉ាងម៉ឹងម៉ាត និងទាន់ពេលវេលា ។  ឯកឧត្តម បានបញ្ចាក់ថា ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមសម្ដេចក្រឡាហោម សខេង បានវាយតម្លៃខ្ពស់ និងកោតសសើរ នូវឆន្ទៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្នា ដៃរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលកន្លងមកបានសហការ យ៉ាងល្អជាមួយនិងក្រសួងស្ថាប័ន កងកំលាំងមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឱសថខុសច្បាប់និងផលិតផលខុសច្បាប់ ដើម្បីការពារ សុខមាលភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ។ 

  ទន្ទឹមនេះ ឯកឧត្តមក៏សូមអំពាវនាវ ដល់មន្រ្តីអនុវត្តន៍ច្បាប់  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំអស់ អោយបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងផលិតផលខុសច្បាប់ទាំងនេះបន្តទៅទៀត  ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner