វៀតណាមរកចំណូលបានជាង៩.៦ពាន់លានដុល្លារពីការនាំចេញឈើ ក្នុងពេល១០ខែ
អត្ថបទដោយ៖
លន់ សារ៉ាត
វៀតណាមបាននាំចេញឈើហ៊ុបនិងផលិតផលធ្វើពីឈើផ្សេងៗ តម្លៃជាង៩.៦ពាន់លានដុល្លារអាមេរិក ក្នុងពេល១០ខែនៃឆ្នាំ២០២០ កន្លងមកនេះ កើនឡើង១២.៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរដ្ឋបាលព្រៃឈើរបស់វៀតណាម កាលពីម្សិលមិញ។
ប្រភពថា ប្រទេសបញ្ជាទិញច្រើនជាងគេ រួមមាន ចិន សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ផ្អែកតាមប្រភពដដែល វៀតណាមនាំចេញឈើតម្លៃជិត១.២ពាន់លានដុល្លារអាមេរិក កាលពីខែតុលា ២០២០ កើនឡើង១១.១ភាគរយ បើធឿបនឹងខែតុលា ឆ្នាំ២០១៩៕ ប្រភពពី ស៊ីនហួរ
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ