អ្នកសង្កេតការណ៍អឺរ៉ុបថា មិន ឃើញ មាន បញ្ហា ជា ប្រព័ន្ធ ក្នុង ការបោះឆ្នោត នៅ អាមេរិក ដូចសម្តីត្រាំទេ
ក្រុមអ្នក ឃ្លាំ មើល ការ បោះឆ្នោត នៃ អង្គការ សហប្រតិបត្តិ ការ និង សន្តិសុខ ក្នុង ទ្វីប អឺរ៉ុប OSCE ដែល ជាអង្គការ អន្តររដ្ឋាភិបាល ខាង ផ្នែក សន្តិសុខ បាន គូស បញ្ជាក់ ថា ខ្លួន មិន បាន រក ឃើញ នូវ បញ្ហា ជា ប្រព័ន្ធ ណា មួយ ដែល បាន កើត មាន ឡើង នៅ ក្នុង ដំណើរការ បោះឆ្នោត សហរដ្ឋអាមេរិក ។
លោក Michael Georg Link ប្រធាន បេសកកម្ម អ្នក សង្កេតការណ៍ រយៈ ពេល ខ្លី នេះ ដែល បាន មកសហរដ្ឋ អាមេរិក ដើម្បី ត្រួ តពិនិត្យ មើល ការ បោះឆ្នោត អស់ រយៈពេល ១៨ ឆ្នាំ មក ហើយ នោះ ក៏បាន ថ្លែង ក្នុង សន្និសីទ សារព័ត៌មាន មួយក្នុង រដ្ឋធានីវ៉ាស៊ីនតោន ដោយ បាន កោត សរសើរ ដល់ រដ្ឋាភិបាល អាមេរិក ដែល បាន អញ្ជើញ ក្រុមបេសកកម្មត្រួតពិនិត្យ មក មើលការ បោះឆ្នោត នេះ ដែលនេះ បង្ហាញ ពី កត្តា ដែល ថា គ្មាននរណាម្នាក់ល្អអត់ខ្ជោះនោះទេ។
លោកថា លោកភ្ញាក់ផ្អើលខ្លាំងណាស់ ពេលលឺថា លោកដូណាល់ត្រាំចោទថា មានការបន្លំឆ្នោត តាមរយះសារអេឡិចត្រូនិក ដោយលោកថា អាមេរិកមានបទពិសោធន៍ច្រើនណាស់ហើយលើកិច្ចការនេះ៕