អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភឧករណ៍ត្រួត ពិនិត្យជាតិអាកុល១៦គ្រឿង និងឧករណ៍ សម្រាប់ផ្លុំ៥០០បំពង់ ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្រាប់ អនុវត្តវិ ធានការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូចគោក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលការឧបត្ថម្ភនូវឧករណ៍ សម្រាប់ត្រួតពិនិត្យជាតិ អាកុល ចំនួន១៦គ្រឿង និងឧករណ៍បំពង់ផ្លុំចំនួន៥០០បំពង់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ប្រើប្រាស់សម្រាប់យកអនុវត្តវិធានការ ក្នុងយុទ្ធ នាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអ្នកស្លាប់ អ្នករងរបួសនៅក្នុងរាជធានីភ្នំពេញឱ្យមានការថយចុះ គ្រាដែលរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបង្ហាញឱ្យដឹងថា រយៈពេល០៩ខែ នៃឆ្នាំ២០២០ បទល្មើសគ្រោះ ថ្នាក់ចរាចរណ៍បានថយចុះ៧៦លើក និងអត្រាគ្រោះថ្នាក់មនុស្សស្លាប់បានថយចុះ១៣នាក់ ចំណែកអ្នករងរបួសថយចុះ២៥២នាក់។ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង១,០៤៥លើក បណ្តាលឱ្យមនុស្សស្លាប់២៣៣នាក់ អ្នករងរបួស១,០២៥នាក់។ បើប្រៀប រយៈពេលដូចគ្នានៅឆ្នាំ២០១៩ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង១,១២១លើក អត្រាអ្នកស្លាប់២៥២នាក់ អ្នករងរបួស១,២៧៧នាក់។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង និងវត្តមានលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារចរាចរណ៍ និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការដែលជាតំណាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងវាយតម្លៃខ្ពស់អំពីការខិតខំបំពេញភារកិច្ ចរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ាត់និងមិន មានបាតុភាពអាក្រក់ណាមួយដែលធ្វើឱ្យជះឥទ្ធិពលរឺការរាំងស្ទះដល់ការងារនៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនោះឡើយ។ អ្វីជាលទ្ធផលគឺបានកាត់បន្ថអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបានកាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ឱ្យមានការថយចុះជាបន្តបន្ទាប់គួរឱ្យគត់សម្គាល់។ ឯកឧត្តម ក៏បានជម្រុញអោយកង កម្លាំងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមាន ប្រសិទ្ធភាព ថែមទៀត។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម បានលើកឡើងនូវការថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានតែងតែគិតគូរយក ចិត្តទុកដាក់និងគាំទ្រ គ្រប់សកម្ម ភាពរបស់កម្លាំងនគរបាលរាជធានីភ្នំពេញក្នុងកិច្ចការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងកិច្ចការងារផ្សេងទៀត និងក៏បានរាយការណ៍ ទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានកើតឡើងភាគ ច្រើននៅពេលយប់អធ្រាត្របង្កដោយអ្នកបើកបរយានយន្តមួយចំនួនទទួលទានគ្រឿងស្រវឹង និងកត្តាផ្សេងទៀត។ប៉ុន្តែក្នុងរយៈពេលដែលការចាប់ផ្តើមនៃការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកក្នុងអំឡុងខែឧសភា រហូតដល់ពេលនេះ ពិនិត្យឃើញថាឥរិយាបថ អ្នកបើកបរយានយន្តគ្រប់ប្រភេទបានកែប្រែភាគច្រើនចូលរួមគោរពច្បាប់ចរាចរាចរណ៍ផ្លូវគោកដោយមានចំនួនតិចតួចប៉ុណ្ណោះមិនទាន់គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន៕