ថៃត្រៀមកម្លាំងរាប់រយ ទប់បាតុកម្មរបស់ក្រុមហៅខ្លួនឯងថា «សិស្សមិនល្អ» ចុងសប្តាហ៍នេះ
នគរបាលយ៉ាងតិច៣០០នាក់នឹងត្រូវដាក់ពង្រាយការពារវិមានរដ្ឋាភិបាល ចុងសប្តាហ៍នេះ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមានផែនការធ្វើបាតុកម្មជាថ្មីទៀត ដោយនឹងជួបជុំគ្នា នៅឆ្ងាយពីវិមានប្រជាធិបតេយ្យ។
នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Prateep Keeratireka បាននិយាយ នៅថ្ងៃសុក្រ ទី៦ វិច្ឆិកា ២០២០នេះថា នគរបាលចម្រុះនឹងមានវិមាននៅវិមានរដ្ឋាភិបាល បើទោះបីជាក្រុមបាតុករមិនប្រកាសពីគម្រោងធ្វើបាតុកម្ម សំដៅលើទីតាំងនេះក៏ដោយ។
បាតុកម្មចុងសប្តាហ៍នេះត្រូវបានគេដឹងថា នឹងបន្តទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី និងការទម្រង់របបរាជានិយម។ ក្រុមនេះបានខ្លួនឯងថា ក្រុម «សិស្សមិនល្អ» ឬ bad students។ ពួកគេក៏មានផែនការធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋមន្ត្រីអប់រំ Nataphol Teepsuwan ចុះចេញពីតំណែងដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍