អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨.៥លាននាក់ ក្នុងនោះស្លាប់ជិត៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៥៧ម៉ឺន៦ពាន់៧៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៥ម៉ឺន៦ពាន់២៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៥១ម៉ឺន៣ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៦ម៉ឺន៣ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៦៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៣ម៉ឺន៩៩៤នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៩៨ម៉ឺន៣ពាន់៣៥៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៧ពាន់៨៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន៣ពាន់៥០៧នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន១ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៦៦០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣១ម៉ឺន៣ពាន់៩៦៣នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៨ម៉ឺន១ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៦០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៥ពាន់១៨២នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៤៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់២៨៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕