អូស្រ្តាលី តម្រូវឱ្យអ្នកចូលប្រទេសខ្លួនបង់ប្រាក់ ១,៩០០ ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនាខែក្រោយនេះ

អត្ថបទដោយ៖
Kien Sereyvuth

អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលី នឹងតម្រូវឱ្យអ្នកដំណើរបរទេសដែលមកដល់រដ្ឋឃ្វីនស៍ឡែន បង់ប្រាក់២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល១៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រីអូស្រ្តាលីបានឱ្យដឹងថា គោលការណ៍បង់ថ្លៃរួមមាន៖ ២,៨០០ ដុល្លារអូស្ត្រាលីសំរាប់មនុស្សពេញវ័យ និង៣.៧១០ដុល្លារអូស្ត្រាលីសំរាប់អ្នកមានគូ ចំណែកឯ ៤,៦២០ដុល្លារអូស្ត្រាលីសំរាប់ក្រុមគ្រួសារ ។

ប្រភពខាងលើបានឱ្យដឹងទៀតថា អ្នកដំណើរមកពីបរទេសមិនត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនោះទេ គឺតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែង ដែលបានកំណត់ដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ។ ប៉ុន្តែអ្នកដំណើរណាដែលអាចបង្ហាញភស្តុតាងថា បានកត់សំបុត្រយន្តហោះមុនយប់ថ្ងៃទី១៧ ខែមិថុនា និងត្រូវលើកលែងពីវិធានការថ្មីនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner