ទើបចេញពីមណ្ឌលកែប្រែបានប៉ុន្មានម៉ោង លួចឡើងដំបូលផ្ទះប្រជាពលរដ្ឋ បែរជាធ្លាក់បាក់កស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់ទើបតែនឹងមណ្ឌល កែប្រែមិនទាន់បានមួយថ្ងៃផង ស្រាប់តែរពិសដៃឡើងលើផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច អកុសលរបូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឆន ណាវិន អាយុ១៥ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅម៉ោងកើតហេតុពួកគាត់កំពុងតែ លង់លក់នឹងដំណេកស្រាប់តែលើសម្លេងក្ដួក ពេលនោះគាត់ក៏បាននាំគ្នាចេញមកមើល ឃើញជនសង្ស័យដេកផ្កាប់មុខស្លាប់នៅកន្លែងកើតហេតុ ពួកគាត់នឹកថា ជនសង្ស័យបានឡើងលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិហើយ ក៏ឲ្យធ្លាក់មកតាមដង ព្រោះអីនៅម្ដុំកន្លែងនោះឧស្សាហ៍មានបាត់ដូចជា ម៉ូតូ និងទូរស័ព្ទដៃជាច្រើន លើកច្រើនសាមកហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីចុះមកពិនិត្យសាកសព ។

សម្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ជាជនរងគ្រោះទើប តែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំកាលពី វេលាម៉ោង៧ ល្ងាចថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាមឪពុកម្ដាយក៏បាន រៀបចំកន្លែងឲ្យកូនដេក ស្រាប់តែកូនបាន ចេញពីផ្ទះបាត់ រហូតដល់ម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋបានទៅប្រាប់គាត់ថាកូនប្រុសរបស់គាត់ បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ពេលនោះគាត់ក៏បានមកដល់កន្លែងកើតហេតុបានឃើញកូនប្រុសរបស់គាត់ បានដេកប្រកាប់មុខស្លាប់ពិតប្រាកដមែន ។

លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌមានជ័យក៏បានសហការជាមួយសមត្ថកិច្ចកោសលវិច័្ចយ ស្នងការរាជធានីភ្នំពេញបានចុះមកពិនិត្យ សាកសព ទើបដឹងឲ្យដឹងថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ពីលើដំបូល ផ្ទះ និងបានធ្វើលិខិតប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបូរមាស ៕ ដោយ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner