ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងបាញ់ផ្កាយរណបយោធាទៅកាន់ទីអវកាស នៅថ្ងៃនេះ

សារព័ត៌មានថៃបានចេញផ្សាយថា ផ្កាយរណបដំបូងរបស់យោធាប្រទេសថៃ Napa-1 តម្លៃជាង១០០លានបាត ឬ៣លានដុល្លារអាមេរិក នឹងត្រូវបាញ់ទៅកាន់ទីអវកាសនៅថ្ងៃសុក្រទី១៩ មិថុនា ២០២០នេះ ពោលគឺបន្ទាប់ពីមានការពន្យារពេល៣លើក ក្នុងការបង្ហោះដោយសារបញ្ហាបច្ចេកទេស និងបញ្ហាកូវីដ-១៩ ។

Napa-1 នឹងត្រូវប្រើជាអាថ៌ ដើម្បីសង្កេត និងស្ទង់មើលលំហអាកាសថៃ សម្រាប់គោលបំណងការពារសន្តិសុខជាតិដែនអាកាស ។ ក្រៅពីនោះNapa-1 ក៏ត្រូវប្រើផងដែរ ដើម្បីរកមើលចំណុចក្ដៅ ដើម្បីការពារភ្លើងឆេះព្រៃ និងបញ្ហាទឹកបង្ការទប់ស្កាត់គ្រោះទឹកជំនន់ឬរាំងស្ងួតជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner