រថយន្ត Lexus RX 330 មួយគ្រឿងបើកបុកទ្រូងផ្លូវបាក់អស់មួយកង់ បណ្តាលឲ្យរងការខូចខាតនៅផ្លូវជាតិលេខ២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ត Lexus RX 330 មួយគ្រឿងបើកបុកទ្រូងផ្លូវបាក់អស់មួយកង់ បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX 330 មួយគ្រឿង ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 2BD-9261 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យទ្រូងផ្លូវបាក់អស់មួយកង់ ចំណែកឯរថយន្តរងការខូតខាតដាច់ក្រឡេខាងឆ្វេង និងកំពឹតកាងខាងក្រោម ។ តែសំណាងល្អ មិនបង្ករឲ្យមាននណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយករថយន្តបង្ករទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner