ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ចាប់ផ្តើម
ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» បានចាប់ផ្តើមនៅថ្ងៃនេះហើយ នៅសាលសហព័ន្ធនៃពហុកីឡ ដ្ឋានជាតិអូឡាំពិកដែលនឹងមានរយៈពេល៣ថ្ងៃ។ ការរៀបចំកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» គឺជាការប្រកួត មួយដែលនឹងផ្តល់ឳកាសឲ្យយុវជននិងយុវនារីតាម ក្លឹបនិងសមាគមទូទាំងប្រទេសចូលរួមដើម្បីការដុសខាត់ សម្រួចសមត្ថភាពកីឡាករកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ ផ្ទះនៃកីឡាស៊ីហ្គេមលើក ដំបូងខែឧសភាឆ្នាំ២០២៣។ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ស សុខា បានថ្លែងក្នុងពិធីបើកថា ព្រឹត្តិការណ៍ប្រកួតកីឡា ប៉េតង់ពានរង្វាន់ «គរុគុណ» ឆ្នាំលើកទី១ ឆ្នាំ២០២០ គឺក្នុងគោលបំណងរំឭកដល់កិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក ។
យោងតាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត វិញ្ញាសាដែលដាក់ឲ្យមានការប្រកួត មានចំនួន៨វិញ្ញាសា ដោយមានប្រកួតសរុបចំនួន៣១៨ប្រកួត និងមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៤៧៨ នាក់។
វិស័យកីឡាប៉េតង់ គឺជាវិស័យមួយដែលបានធ្វើឲ្យកម្ពុជាត្រូវគេស្គាល់ល្បី សុះសាយ ពេញពិភព លោកជាពិ សេសការប្រកួតឈ្នះពិភពលោក៤ជំនាន់ជាប់គ្នារបស់វីរនារីកែឡេងដែលពិភពលោក មិន ទាន់មានកី ឡាករឬ កីឡាការីនីណាអាចធ្វើបានដូចកម្ពុជានោះឡើយ៕