រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង២លាន៧​សែនដុល្លារ និងកម្ចី២២៧លានដុល្លារដល់កម្ពុជា

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណង២លាន៧សែនដុល្លារ និងកម្ចី២២៧លានដុល្លារដល់កម្ពុជា។  យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៦វិច្ឆិកានេះ ការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០ លានយ៉េនប្រមាណ​២លាន៧សែនដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េនប្រមាណ ២២៧លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជានេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ រវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner