ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ចុះសាកសួរសុខទុក្ខកងកម្លាំងមួកខៀវក្នុងមណ្ឌលចត្តាឡីស័ក

កងទ័ពមួកខៀវកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័កនៅខេត្តកំពង់ស្ពឺ បានទទួលការចុះសាកសួរសុខទុក្ខពីទេស រដ្ឋមន្ត្រីប៉ុលសារឿននៅព្រឹកថ្ងៃទី៦វិច្ឆិកានេះ។ កងទ័ពមួកខៀវកម្ពុជាចំនួន១១៥នាក់ដែលវិលត្រឡប់ពីបំពេញ បេសកកម្មនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង កំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកង កម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទេសរដ្ឋមន្ត្រីប៉ុលសារឿន ដែលទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរនិងចាត់ទុកកងទ័ពមួកខៀវកម្ពុជាចាប់តាំងពីការបញ្ជូនទៅក្រៅ ប្រទេសរហូតបំពេញបញ្ចប់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ គឺជាការលើកស្ទួយកិត្តិយសប្រទេស កម្ពុជានៅលើឆាកអន្តរជាតិ។

កម្ពុជាចាប់តាំងពីឆ្នាំ២០០៦មក បានបញ្ជូនកម្លាំង៧ពាន់១២៣នាក់ ក្នុងនោះរួមមានស្រ្តីចំនួនជិត ៤០០នាក់ ក្នុងការចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងចំនួន៧៨៧នាក់ កំពុង បំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ លើប្រទេសចំនួន៦ ក្នុងនោះមានប្រ ទេសស៊ូ ដង់ , ស៊ូដង់ខាងត្បូង, លីបង់, ម៉ាលី អាហ្វ្រិកកណ្តាល និងយ៉េមែន ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner