ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទពង្រីកសេវា ខណៈតម្រូវការប្រើប្រាស់មានកាន់តែច្រើន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែឧសភា បានចាត់តាំងឲ្យក្រុមជំនាញរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យគុណភាពសេវាទូរស័ព្ទឡើងវិញ ដើម្បីជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងអស់ពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យបានល្អតាមរយៈការបំពាក់ឧបករណ៍ និងការសាងសង់បង្គោលអង់តែនបន្ថែម ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។

បើតាមក្រសួងប្រៃសណីយ៍ស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋត្រូវការសេវាទូរស័ព្ទ និងអ៊ីនធឺណិតកាត់តែខ្លាំងជាពិសេសពាក់ព័ន្ធនឹងការរៀនតាមអនឡាញ ដោយប្រព័ន្ធបច្ចេកវិទ្យាឆាប់រហ័សដែលធានានូវគុណភាព ដើម្បីបម្រើឲ្យគោលដៅនៃការអភិវឌ្ឍន៍ចំពោះមុខ។ ក្រសួងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រតិបត្តិករណ៍ទូរគមនាគមន៍ត្រូវធានាលើគុណភាពសេវាទូរស័ព្ទចល័តជូនអ្នកប្រើប្រាស់ស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណរបស់ខ្លួន ហើយរាល់ការផ្តល់សេវាទូរស័ព្ទចល័តដែលមិនមានគុណភាព គឺជាអំពើមិនសុចរិត ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

សូមជម្រាបជូនថាបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចំនួន៦ ហើយគិតត្រឹមចុងឆ្នាំ២០១៩​ កម្ពុជាមានការជាវប្រើប្រាស់សេវាទូរស័ពប្រមាណជាង២១លានស៊ីម៕

ads banner
ads banner
ads banner