រដ្ឋបាលខេត្ដសៀមរាប អាជ្ញាធរជាតិអប្សរា និងកងកម្លាំងប្រដាប់អាវុធ គោរពខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ ព្រឹកនៅថ្ងៃ០៩វិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដសៀមរាប សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរជាតិអប្សរា បានចូលរួមប្រារព្វទិវាបុណ្យឯករាជ្យជាតិលើក៦៧ឆ្នាំ(០៩វិច្ឆិកា១៩៥៣-០៩វិច្ឆិកា២០២០)  ដែលប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង  ហើយក៍ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

តាមការកត់សំគាល់ ទិវាបុណ្យឯករាជ្យជាតិកម្ពុជានេះ ត្រូវបានប្រារព្ធឡើង នៅបរិវេណវិមានរំលឹកគុណអតីតវីរយុទ្ធជន ក្រុងសៀមរាប  ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត សិស្សានុសិស្ស កងកម្លំាងប្រដាប់អាវុទ្ធដើម្បីសម្តែងនៅការរំលឹក ពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ ក្រោមព្រះរាជបូជនីកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត។

នៅក្នុងឱកាសនោះ អ្នកចូលរួមក៍បានសម្ដែងនូវក្ដីរំភើប ព្រោះថា ទិវានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់បុព្វបុរសកម្ពុជា ដែលបានទាមទារបានឯករាជ្យទាំងស្រុងពីបារំាងមកវិញ។ ក្នុងនាមកូនចៅជំនាន់ក្រោយ ត្រូវតែចងចាំនៅស្នាដៃនិងវីរៈភាពដែលបុព្វបុរសខ្មែរបានលះបង់សាច់ស្រស់ឈាមដែលជួយឱ្យប្រទេសយើងទទួលបានឯករាជ្យពេញបរិបូរណ៌។

ជាមួយគ្នានោះ ជាមួយគ្នានោះ ទិវាបុណ្យឯករាជ្យជាតិនេះ ប្រារព្ធឡើង ដើម្បីបង្ហាញពីការដឹងគុណចំពោះគុណូប ក្ការៈដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារី ក្លាហាន ដណ្តើមបានឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិន ប្រជាពលរដ្ឋរស់នៅដោយសុខ ក្សេមក្សាន្ត សប្បាយរីករាយក្នុងម្លប់សន្តិសភាពរហូតមដល់សព្វថ្ងៃនេះ។

គួររំលឹកថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣ តទៅ គឺកម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជា នឹងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner