វិសាខា ឈ្នះជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ខណ:ខេត្តព្រៃវែង ដណ្តើបានចំណាត់ថ្នាក់លេខ៣
ទីបំផុត, ក្រុមវិសាខាបានឈ្នះជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ ក្រោយពីបានយកឈ្នះលើក្រុមណាហ្គវើលដ៍ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ទល់០។

២គ្រាប់របស់ក្លិប វិសាខា រកបានដោយកីឡាករ កែវ សុខផេង នៅនាទីទី៤២ និងមួយគ្រាប់ទៀត រកបានដោយកីឡាករ ឆេង ម៉េង នៅនាទីទី៧៥ លទ្ធផលនេះបានធ្វើក្រុមវិសាខា ក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងរបស់ក្លិប ។ ចំពោះ១ប្រកួតទៀត គឺក្រុមខេត្តព្រៃវែង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះភ្នំពេញក្រោន ៤ទល់២។ ជ័យលាភីរួមមាន៖ អាជ្ញាកណ្តាលល្អ ៥លានរៀល, ក្រុម Fair Play ក្រុមខេត្តព្រៃវែង ប្រាក់រង្វាន់ ៨លានរៀល, អ្នកចាំទីល្អ កែវ សុខសីហា របស់វិសាខា ៣លានរៀល, គ្រូបង្វឹកល្អ បានទៅលើវិសាខា ៣លានរៀល។ កីឡករល្អ ច្រឹង ពលរដ្ឋ វិសាខា ៣លានរៀល, អ្នកទាត់បញ្ជូលទីច្រើនជាងគេ កីឡាករ មុត តុលា ក្រុមព្រៃវែង ៣លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ខេត្តព្រៃវែង ប្រាក់រង្វាន់ ៣០លានរៀល, លេខ២ ណាហ្គាវើលដ៍ ប្រាក់រង្វាន់ ៦០លានរៀល និងក្រុមជើងឯក វិសាខា ពានរង្វាន់១ ប្រាក់រង្វាន់ចំនួន ១០០លានរៀល។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានឧបត្ថម្ភទឹកប្រាក់ដល់ព្រឹត្តិការណ៍នេះចំនួន ៥ម៉ឺនដុល្លារ៕