ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

ការឆ្លងថ្មីរបស់ប្រទេសទាំងអាស៊ានទាំង១០នៅពេលនេះបានកើនឡើងលើសពី១លានករណីនោះហើយ។ ក្នុងរយៈពេល៧២​ម៉ោង​ចុង​ក្រោយ​នេះការឆ្លងថ្មីរបស់ប្រទេសទាំងអាស៊ានទាំង១០​មានចំនួន២ម៉ឺន​៤ពាន់​៩០២​​ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួនជាង១លាន៤ពាន់ករណី ។ ប្រទេសចំនួន៨ដែលរងការឆ្លង គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលី​ពីន​, សឹង្ហបុរី, មីយ៉ាន់ម៉ា,​ម៉ាឡេស៊ី,  ថៃ, វៀតណាម, និងប្រទេសកម្ពុជា។ ចំណែកការស្លាប់ថ្មី​ មាន​ចំនួន៥១០នាក់ ដែលកើតឡើងលើប្រទេស​ចំនួន​៤ គឺហ្វីលីពីន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, និងប្រទេស​ម៉ាឡេស៊ី។

ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈ៧២ម៉ោងចុងក្រោយនេះគឺជាប្រទសដែលមានការឆ្លងថ្មី​ច្រើនជាងគេ​ក្នុង​បណ្តា​ប្រទេសអាស៊ាន ដែលមានចំនួន១ម៉ឺន៩៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៤ម៉ឺន៥៦៩ករណី។ ការស្លាប់ថ្មីមាន​ចំនួន២៤៧នាក់ ដែលនាំឲ្យការស្លាប់​សារុបមានចំនួន១ម៉ឺន​៤ពាន់៦៨៩នាក់។​ប្រទេស​ឥណ្ឌូ​នេស៊ីគឺជាប្រទេសដែលមានការឆ្លងជំងឺកូវីដ១៩សារុប និងការស្លាប់សារុបច្រើនជាង​គេក្នុង​បណ្តា​ប្រទេ​ស​អាស៊ានទាំង១០។

ក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីក្នុងរយ:ពេល៧២កន្លងមកនេះ មាន​ចំនួន៦ពាន់៦៤០ករណី​​ ដែលនាំ​ឲ្យ​ការ​ឆ្លងសារុប​មាន​ចំនួន៣៩ម៉ឺន៨ពាន់៤៤៩ករណី។ ចំណែកការស្លាប់ថ្មីមាន​ចំនួន១៨៦នាក់ ដែល​នាំឲ្យការ​ស្លាប់​សារុបមានចំនួន៧ពាន់៦៤៧នាក់។

ប្រទេសមីយ៉ាន់ម៉ានៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ពាន់៤៤២ករណីដែលនាំឲ្យប្រទេសនេះបានក្លាយជាប្រទេសដែលមានការច្រើនជាងប្រទេសសឹង្ហបុរីវិញម្តងនាពេលនេះ។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងសារុបចំនួន៦ម៉ឺន១ពាន់៣៧៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៨នាក់ដែលនាំឲ្យ​ការស្លាប់សារុបមានចំនួន១ពាន់៤២០​នាក់។

ចំណែកប្រទេសម៉ាឡេស៊ី ការឆ្លងថ្មីមានចំនួន៣ពាន់៧៧៥ករណី ដែលនាំឲ្យការឆ្លងសារុប​មាន​ចំនួន៤ម៉ឺន​២០៩ករណី។​ ចំណែកការស្លាប់ថ្មីមានចំនួន៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២៨៦នាក់។

នៅក្នុងប្រទេសសឹង្ហបុរីនោះវិញ ការឆ្លងថ្មីមានចំនួន១៧ករណី ដែលនាំឲ្យការឆ្លងសារុប​មានចំនួន​៥ម៉ឺន៨​ពាន់៦៤ករណី។

ប្រទេសថៃមានការឆ្លងថ្មីចំនួន២២ករណីក្នុងរយៈ៧២ម៉ោងកន្លងមកនេះ ដែលនាំឲ្យការឆ្លងសារុប​មានចំនួន​៣ពាន់៨៤០ករណី។ 

ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន៦ករណីក្នុងរយ:ពេល៧២ម៉ោងចុងក្រោយដែលនាំឲ្យការឆ្លងសារុប​មានចំនួន១ពាន់២១៣ករណី។

ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៩៧ករណី។

ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសប្រុយណេ, និងប្រទេសឡាវ។

គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន១លាន៤ពាន់១៩០ករណី, និងការ ស្លាប់មាន២ម៉ឺន៤ពាន់១៦៨នាក់ ។

បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៥០លាននាក់, និងការ ស្លាប់មានជាង១លាន២៦ម៉ឺននាក់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner