ក្រសួងសុខាភិបាលប្រកាសសមាភាព មនុស្ស៣រូប រកឃើញថាវិជ្ជមានកូវីដ-១៩ បន្ថែមទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ យ៉ាងហោចណាស់ មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ថាផ្លូវការថា អ្នកដែលមានការប៉ះពាល់ជាមួយព្រឹត្តិការណ៍៣វិច្ឆិកា កាលពីថ្មីៗនេះ រកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖
- ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
- ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។