ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន២ នៅខណ្ឌដូនពេញ។

អត្ថបទដោយ៖
AMS

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ រួមដំណើរដោយក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សាថ្មីទី២ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនប្រជាពលរដ្ឋទាំងអស់ និងបានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានហ្មត់ចត់តាមវិធានការរបស់ក្រសួងសុខាភិបាល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner