​ចិន​ទទួលជោគជ័យ​ក្នុង​ការ​បាញ់បង្ហោះ​ផ្កាយរណប​ 6​G​ ​ដំបូងបង្អស់​របស់​ពិភពលោក​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី

​ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​ចិន​បាន​បាញ់បង្ហោះ​ដោយ​ជោគ​ ​ជ័យ​នូវ​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ​ជា​ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​ 6​G​ ​ដំបូងបង្អស់​របស់​ពិភពលោក​ ​ទៅ​ក្នុង​លំហអាកាស​ដើម្បី​សាកល្បង​បច្ចេកវិជ្ជា​មួយ​នេះ​ ​។​


​វា​បាន​ចូល​ទៅ​ក្នុង​គន្លង​គោចរ​ ​រួម​ជាមួយ​ផ្កាយរណប​ចំនួន​១​២​ផ្សេងទៀត​មកពី​មជ្ឈមណ្ឌល​បាញ់បង្ហោះ​ផ្កាយរណប​ ​T​a​i​y​u​an​ ​Satellite​ ​Launch​ ​Center​ ​ក្នុង​ខេត្ត​សាន​ស៊ី​ ​។​ ​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅតែ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ ​ពី​ការ​យល់ព្រម​លើ​លក្ខណៈ​ពិសេស​របស់​ 6​G​ ​ដូច្នេះ​មិនទាន់​ប្រាកដ​ថា​ ​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​សាកល្បង​នឹង​ក្លាយ​ជា​លក្ខណៈ​ស្ដង់​ដារ​នៅ​លើកក្រោយ​នោះ​ទេ​ ​។​


​សូម​ជម្រាប​ថា​ ​ផ្កាយរណប​ខាងលើ​នេះ​ ​បាន​ផ្ទុក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​លើ​ដំណាំ​ ​និង​ ​ការ​ការពារ​លើ​បញ្ហា​ភ្លើងឆេះ​ព្រៃ​ជាដើម​ ​។​ ​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​រលក​តេ​រ៉ា​ហឺត​ ​ដែល​មាន​ប្រេ​កង់​ខ្ពស់​ ​ដើម្បី​សម្រេច​បាន​នូវ​ល្បឿន​បញ្ជូន​ទិន្នន័យ​ខ្លាំង​ជាង​ប្រព័ន្ធ​ 5​G​ ​ជាច្រើន​ដង​ ​ដែល​នោះ​ជា​សមត្ថភាព​របស់​វា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner