កិច្ចប្រជុំកែសម្រួលក្បាលដីពាក់ព័ន្ធផ្លូវ៣៨ខ្សែ និងបណ្តឹងផ្សេងៗ ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

នៅសាលប្រជុំសាលាខេត្តសៀមរាប  នៅរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០  ក្រុមការងារ​សម្របសម្រួលលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានរៀបចំកិច្ចប្រជុំ​កែសម្រួលក្បាលដីពាក់ព័ន្ធផ្លូវ៣៨ខ្សែនិងបណ្តឹងផ្សេងៗ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ដោយយោងទៅតាមលទ្ធផលរបស់​ក្រុមការងារទាំង០៦ ក្នុងការចុះវាស់វែងកំណត់អ័ក្សផ្លូវ និង ការរុះរើសំណង់ នៃគម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប  ដែលបានកំពុង និងធ្វើការរុះរើដោយស្ម័ត្រចិត្ត នូវផលប៉ះពាល់លើដីចំណីផ្លូវទាំង៣៨ខ្សែ ដែលគឹតមកត្រឹមថ្ងៃទី០៩ ខែវិចិ្ឆកានេះ មានចំនួនសរុប ៥ពាន់៣៣៥ករណី បាន កំពុងរុះរើ ចំនួន ៤ពាន់៨១ករណី ក្នុងនោះ របងថ្ម មាន១ពាន់៣៩៣ករណី , សំយ៉ាប ចំនួន១ពាន់៨៣២ករណី , តូប លក់ដូរ ចំនួន ៦៨៧ករណី , ផ្ទះ ចំនួន ១៥៥ ករណី , សំណង់អគារ ចំនួន ០៧ករណី , ស្ថានីយ៍ប្រេងឥន្ធនៈ ០៤ ករណី និង សួនច្បារ ចំនួន ០៣ករណី ។

ឯកឧត្តម លី សំរិទ្ធ  បានធ្វើការបញ្ជាក់ដល់ក្រុមការងារទាំងអស់  សំខាន់ចំពោះមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ដែលជាអង្គភាពអនុវត្តបច្ចេកទេសផ្ទាល់ក្នុងការកំណត់ជើងម៉ែត្រ លើផ្លូវទាំង៣៨ខ្សែ ក្នុងក្រុង សៀមរាប គឺត្រូវធ្វើយ៉ាងណាឲ្យមានភាពសុក្រិត យុត្តិធម៌ មិនលំអៀង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត ។  ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា មន្ត្រីជំនាញបច្ចេកទេស ក្នុងការកំណត់ ជើងម៉ែត្រ គឺត្រូវឈរលើភាពស្អាតស្អំ ដោយមិនប្រកាន់យកត្រូវតែម្ខាង ហើយម្ខាងទៀតទទួលនូវភាពអយុត្តធម៌នោះ ឡើយ ដើមី្បទទួលបាននូវផលប្រយោជន៍នោះឡើយ ។ ឯកឧត្តម ក៏បានសុំឲ្យក្រុមការងារគ្រប់ក្រុមការងារទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឡើងវិញលើចំណុចផ្លូវមួយចំនួន ដើមី្បធ្វើការកែសម្រួលឲ្យការកំណត់អ័ក្សនិមួយៗ មានភាពសុក្រិត និង យុត្តិធម៌ដល់ប្រជាពលរដ្ឋ និងដើមី្បធ្វើជារបាយការណ៍ដាក់ជូនខេត្ត និង គណៈកម្មការ អន្តរក្រសួង សុំការសម្រេច ។  ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋប្រមាណ៩០% ដែលមានក្បាលដី លំនៅដ្ឋានប៉ះពាល់ដីចំណីផ្លូវ ពួកគាត់បានចូលរួមសហការ លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដោយពួកគាត់សង្ឃឹមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ដែលធ្វើឲ្យក្រុងទេសចរ ប្រវត្តិសាស្ត្រ មួយនេះ កាន់តែមានសោភណ្ឌភាពស្រស់ស្អាត ក្រោយពេលបញ្ចប់វិបត្តិជម្ងឺកូវិតនេះទៅ បងប្អូននឹងទទួលបានផលប្រយោជន៍ពីផ្លូវទាំង៣៨ខ្សែនេះ និង ធ្វើឲ្យជីវភាព សេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងផងដែរ ៕   ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner