កូវីដ-១៩៖ មិនមានករណីវិជ្ជមាន និងមិនមានអ្នកជាសះស្បើយនោះទេ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាលបញ្ជាក់ថា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បើយនោះទេ ។ ជាមួយគ្នានេះ នៅថ្ងៃ១៦វិច្ឆិកានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ទាំងអស់បន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអញ្ជើញមកធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណរដ្ឋមន្ត្រី  វិមានមិត្តភាព ឲ្យបានគ្រប់គ្នា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner