អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣២ម៉ឺននាក់ និងជាសះស្បើយជាង៣៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៤លាន៨០ម៉ឺន៩ពាន់១០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣២ម៉ឺន៤ពាន់៣១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៨លាន១៣ម៉ឺន៥ពាន់៥២៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១១លាន៣៦ម៉ឺន៦ពាន់៣៧៩នាក់ ស្លាប់ចំនួន២៥ម៉ឺន១ពាន់៨៣២នាក់ និងជាសះស្បើយចំនួន៦លាន៩៣ម៉ឺន៥ពាន់៦៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៨៤ម៉ឺន៥ពាន់៦១៧នាក់ ស្លាប់ចំនួន១៣ម៉ឺន១០៩នាក់ និងជាសះស្បើយ៨លាន២៤ម៉ឺន៧ពាន់៩៥០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៨៦ម៉ឺន៣ពាន់៩៣នាក់ ស្លាប់១៦ម៉ឺន៥ពាន់៨១១នាក់ និងជាសះស្បើយ៥លាន២៩ម៉ឺន១ពាន់៥១១នាក់ ៕