ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

អត្ថបទដោយ៖
AMS

ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកេវ ។

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មរួចមក អញ្ជើញមានមតិសំណេះសំណាល ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  មានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ ជាចំណែកដ៏តូចមួយនៃការគិតគូរយកចិត្តទុកដាក់ជារួមរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ។ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសម្តេចក៏ជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ការរីករាលដាលនៃជម្ងឺនេះជាង១០ខែកន្លងមក ពីការរីកសាយភាយពាសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានការសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់ ។ មកទល់ពេលនេះ ជម្ងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាគ្រោះថ្នាក់ដ៏ធំបំផុតរបស់ប្រជាជនទូទាំងប្រទេសនិងពិភពលោក ។

 ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចំពោះការចូលរួមគ្រប់រូបភាពក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជាចូលរួមក្នុងសកម្មភាពនានាដូចជាការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗនេះបានចុះជួយជាប្រចាំដល់សកម្មភាពគ្រោះមហន្តរាយនានាដូចជាទឹកជំនន់ និងជាពិសេសជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩នៅក្នុងអង្គភាពក៏ដូចជាភូមិសាស្ត្រឈរជើងរបស់ខ្លួន ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner