សមត្ថកិច្ចបង្ក្រាបបានមេខ្លោងគ្រឿងញៀនម្នាក់និងដកហូតថ្នាំជាង១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានអោយដឹងថាប្រតិបត្តិការបង្រ្កាបនោះគឺបានធ្វើឡើងកាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន មានឈ្មោះ ប៊ុន ចាន់ដារ័ត្ន អាយុ ៣៦ឆ្នាំ រួមនឹង​បាន​ដក​ហូត​សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៨៥.៨៥ ក្រាមផងដែរ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅបន្តនីតិវិធីនៅតុលាការ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner