CDC បានអនុម័តក្រុមហ៊ុនចំនួន៥ធ្វើការវិនិយោគនូវទឹកប្រាក់២៤លានដុល្លារ
ក្រុមហ៊ុនចំនួន៥ទៀត ដែលមានទុននិយោគសរុប២៤លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន២ពាន់៧៦៩កន្លែង។ ក្រុមហ៊ុនទាំង៥នោះរួមមាន៖
១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។
២- “G4TEC PROPERTY & INVESTMENT CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់២១៦កន្លែង។
៤- “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៤កន្លែង។
៥-“GAO LONG JIANG PLASTIC PIPE CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបជ័រ និងទុយោជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។
គិតនៅក្នុងដើមខែវិច្ឆិកាដល់ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន៧ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប២៩លាន៨សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួនប្រជាពលរដ្ឋបាន៤ពាន់២២៦កន្លែង៕