នៅម៉ាលី៖ ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ​ប៉ុន្តែមិនទាន់កំណត់ថ្ងៃដឹកសពមកវិញ

អត្ថបទដោយ៖
Charlie Chan

ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី៣០នេះថាទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់កាលពីម្សិលមិញនៅប្រទេសម៉ាលីដោយសារតែជំងឺកូវីដ១៩។ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ​​សុជាតិ​បានឱ្យដឹងថា ទាហានមួកខៀវដែលបានបាត់បង់ជីវិតមានឈ្មោះ​ថា​ស​ សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលីក្រោមស្លាកអង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

យ៉ាងណាក៏ដោយក្រសួងការពារជាតិមិនបញ្ជាក់ពីថ្ងៃដឹកសាកសពរបស់យុទ្ធជនដែលបានបាត់បង់ជីវិតនៅម៉ាលីថ្ងៃណានោះទេ។ គួររំលឹកថា ទាហានមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕

ads banner