ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធបាល់បោះ ដឹកនាំកិច្ចប្រជុំត្រៀមបើកលីគឡើងវិញ
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលមានរបៀវារៈដូចខាងក្រោម៖
១-ត្រៀមរៀបចំការប្រកួតបាល់បោះលីគឡើងវិញ នៅដើមខែមិថុនា ដោយអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល និងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
២-បន្តអនុវត្តន៍យុទ្ធសាស្ត្ររបស់សហ័ន្ធ ក្នុងការពង្រឹងវិស័យកីឡាបាល់បោះ។
៣-រៀបចំធ្វើមហាសន្និបាតបញ្ចប់អណាត្តិរបស់សហព័ន្ធ ដោយសម្រួលចេញនូវមន្ត្រីអសកម្ម ដោយបញ្ជូលអ្នកដែលស្រឡាញ់កីឡាបាល់បោះពិតប្រាកដ។
ជាចុងបញ្ចប់ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំទៅដល់គ្រូបង្វឹកមេត្តាប្រកាន់ខ្ជាប់នូវការបង្ការ ការពារដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ និងលើសពីនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការងារស្នូលសំខាន់ៗមួយចំនួនរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់ ៕