រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចលើកពេល ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ទៅខែធ្នូវិញ

ដើម្បីចូលរួមបង្កា និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីត-១៩ ជាពិសេសព្រឹត្តការណ៍ ៣វិច្ឆិកាទើបធ្វើអោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯ ឧ ហង់ជួន ណារ៉ុន បានសម្រេចលើកពេល នៃការប្រកួតកីឡាជាតិ សម្រាប់សាលាកម្រិតបឋមសិក្សាទៅ ខែធ្នូវិញ ។


គួរបញ្ជាក់ថា តាមការគ្រោងទុក ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ទៅ២៩វិច្ឆិកា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគម្លាតសុវត្ថិភាពរវាងគ្នានឹងគ្នាឲ្យបានល្អ រាល់សកម្មភាពជួបជុំនានា ត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន ទើបនៅថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងអប់រំ បានចុះហត្ថលេខាផ្ញើរទៅប្រធានមន្ទីរអប់រំយុវជន និងកីឡា គ្រប់រាជធានី ខេត្តទូទាំងប្រទេស ដោយសម្រេចលើកពេលការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិទូទាំងប្រទេស គ្រោងនឹងធ្វើនៅថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០វិញ ។
តាមការបញ្ជាក់របស់លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្សនិស្សិត បានអោយឲ្យដឹងថា ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ មាន៨ប្រភេទកីឡាដាក់ឲ្យប្រកួត មានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ W Tនិងតេក្វាន់ដូ ITF ។ និងធ្វើការប្រកួតនៅទីលានចំនួន៤ មានពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង ។


សូមបញ្ជាក់ថា នេះជាការពន្យារពេលលើកទី២ហើយ សម្រាប់ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិនេះ ដោយសារកូវីដ-១៩ ដែលតាមកាលវិភាគប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner