ក្រុមជម្រើសជាតិសេណេហ្គាល់បានកក់កៅអី Africa Cup of Nationsមុនគេ
អត្ថបទដោយ៖
ចាន់ វិចិត្រ
កីឡាករ Sadio Mane បានជួយសេណេហ្គាល់ កក់កៅអី បានទៅលេងនៅពាន Africa Cup of Nation ឆ្នាំ២០២១ ក្រោយយកឈ្នះ Guinea-Bissau ១-០ ។
ខ្សែបម្រើប្រយុទ្ធរបស់ Liverpool រកបានមួយគ្រាប់នៅនាទីទី៨២ បន្ទាប់ពីកីឡាករ Jorge Nogueira របស់ Guinea-Bissau ត្រូវបណ្ដេញចេញពីទីលាននៅវគ្គទី២ ។ សេណេហ្គាល់បច្ចុប្បន្នជាក្រុមមានចំណាត់ថ្នាក់ល្អជាងគេនៅទ្វីបអាហ្រ្វិក ហើយក៏ជាក្រុមដំបូងដែលលេងក្នុងវគ្គជម្រុះបានឡើងទៅលេងពាន Africa Cup of Nation ឆ្នាំ២០២១ ជាមួយម្ចាស់ផ្ទះកាមេរ៉ូន ។

សូមបញ្ជាក់ថា ឆ្លងកាត់៤ប្រកួត សេណេហ្គាល់ឈ្នះទាំង៤ មាន១២ពិន្ទុ ក្នុងពូល I ខណៈការ សល់២ប្រកួតទៀត ។ យ៉ាណាមិញ Africa Cup of Nation ២០២១ ត្រូវបានផ្អាក ដោយលើកទៅលេងនៅខែមករា ឆ្នាំ២០២២ ព្រោះតែការរាតត្បាតជំងឺកូវីត-១៩ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។