Zoom boom ធ្វើឲ្យសេដ្ឋកិច្ចជប៉ុនហក់ឡើងវិញខ្លាំងចេញពីវិបត្តិ

បរទេស ៖យោងតាមការបង្ហាញទិន្នន័យនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី3 លើសាកលលោកបានងើបចេញពី
វិបត្តិសេដ្ឋកិច្ចដោយសារកូវីដ19 ទាំងគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងអត្រាកំណើនដល់ទៅ 5 ភាគរយនៅក្នុងត្រីមាសទី 3 នេះ។

កន្លងមកសេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះខ្លាំងអំឡុងពេលដើមឆ្នាំ និងត្រីមាសទី2 ដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទវិស័យ
ផលិតកម្ម និងក៏ដូចជាការបិទនូវការចាយវាយរបស់ពលរដ្ឋខ្លួនផងនោះ ប៉ុន្តែមកដល់ពេលនេះកំណើនសេដ្ឋកិច្ចបែរជាបានងើបឡើងវិញយ៉ាងខ្លាំង
ដោយតាមរយៈព្រឹត្តិការណ៍មួយដែលអ្នកជំនាញសេដ្ឋកិច្ចបានហៅវាថា Zoom boom។

Zoom boom ត្រង់នេះគឺសំដៅទៅលើការកើនឡើងនៃតម្រូវការនូវផលិតចាំបាច់មួយចំនួនដូចជាអេក្រង់ និងកំព្យូទ័រយូរដៃ ខណៈដែលមនុស្សរាប់
ពានលាននាក់ត្រូវបានគេដឹងថានៅតែបន្តធ្វើការងារចេញពីផ្ទះរបស់គេនៅឡើយ “Work from Home” ហើយភាគច្រើនស្ទើរតែទាំងអស់គឺបាន
ប្រើប្រាស់កម្មវិធី Zoom ដើម្បីទំនាក់ទំនងការងាររបស់ពួកគេ។

ក្រៅពីនេះ សេដ្ឋកិច្ចជប៉ុនក៏ហាក់ឡើងមួយកម្រិតទៀតនៅក្រោយពេលដែលខ្លួនបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
RCEP ជាមួយនឹងបណ្តាប្រទេស 14 ផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងមក។

ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនមានការកើនឡើងប្រមាណជា 5 ភាគរយក្នុងត្រីមាសទី 3 នេះធៀបទៅនឹង
ត្រីមាសទី 2 ដែលមានតួលេខធ្លាក់ចុះដល់ទៅ ដក 8,2 ភាគរយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner