បុរសម្នាក់ត្រូវរថយន្តឡុចសុីស 570 បុកស្លាប់ភ្លាមៗ នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ និងម្នាក់ទៀតរត់គេចទាន់ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តម៉ាក LX570 បេីកបុក កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចមុខការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ រុំ រុណ ភេទប្រុស អាយុ២៨ឆ្នាំមុខរបបថែសួន ស្នាក់នៅជិតក្រុមហ៊ុនម៉ាកសឺដែស ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុករតនៈមណ្ឌុលខេត្តបាត់ដំបង។

បេីតាមសម្ដីមិត្តភក្ត្រ័ជនរងគ្រោះដែលដើររួមគ្នាបានឲ្យដឹងថា មុនពេលកើតហេតុខណៈគាត់កំពុងតែឆ្លងផ្លូវសុខៗស្រាប់តែមានរថយន្តឡុចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB 1339 បើកបរ និងរួមដំណេីរដោយជនជាតិចិន៣នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក ជ្រុលមកបុកបុរសម្នាក់ជាមិត្តភ័ក្តគាត់ដេីរពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ ចំណែករូបគាត់ដឹងខ្លួនរត់គេចទាន់ ។

ក្រោយកេីតហេតុភ្លាមៗ ជនជាតិចិនទាំងបីនាក់ភាគីរថយន្តបង្កខាងលេី បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner