ចាប់គ្រឿងញៀនជាង៣គីឡូនិងជនសង្ស័យ២នាក់

គ្រឿងញៀនជាង៣គីឡូក្រាមរួមនិងជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅរាជធានីភ្នំពេញ។ យោងតាមមន្រ្តីនៃមន្ទីរប្រឆាំងគ្រឿងញៀន ការបង្ក្រាបបានធ្វើឡើងនៅចំណុចមុខផ្សារផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា។ ជនសង្ស័យទាំងពីរនាក់ រួមមានឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម ។ វត្ថុតាងដែលសមត្ថកិច្ចបង្ក្រាបបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីនICE ទម្ងន់ជា៣ពាន់១៤៩ក្រាម ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner