រថយន្តឡុចសុីស RX300 បេីកបុករះឡាំងស្នោរ និងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេត១ដើម រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ឡុចសុីស RX300 មួយគ្រឿង ដោយសង្ស័យងោកមួយភាំងក៏រេចង្កូតទៅបុករះឡាំងស្នោ ដាក់ គ គ្នានៅមុខផ្ទះប្រជាពលរដ្ឋបែករាយប៉ាយពេញផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្ដាលឲ្យទ្រេត និងធ្វេីឲ្យរថយន្តបង្កផ្ទប់ជាប់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស RX300 មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BA-5722 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករះឡាំងស្នោគលើគ្នាដែរម្ចាស់ផ្ទះដាក់នៅមុខផ្ទះ បាក់បែករាយប៉ាយពេញផ្លូវ រួចរថយន្តបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យទ្រេតមួយដើម ឯរថយន្តផ្ទប់ជាប់ជាមួយបង្គូលភ្លើងទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner