T​i​k​to​k ​គ្រោង​ដាក់​ចេញមុខ​ងារ​ថ្មី​ឈ្មោះថា​ ​«​Family​ ​P​airing​»​ ​នៅ​ចុង​ឆ្នាំនេះ​ ​ដើម្បី​អនុញ្ញាត​អោយ​ឪពុក​ម្ដាយ​គ្រប់គ្រង​ ​និង​តាមដាន​គណនី​កូន​ៗ​របស់​ខ្លួន

​ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​កម្មវិធី​ក​ម្សាន្ត​បែប​វីដេអូ​ខ្លី​ៗ​ ​T​i​k​to​k ​ដាក់​ចេញមុខ​ងារ​ថ្មី​ជាច្រើន​ទៀត​ ​ក្នុង​នោះ​ក៏​អនុញ្ញាត​អោយ​ឪពុក​ម្ដាយ​អាច​ធ្វើការ​គ្រប់​គ្រង់​ ​និង​តាមដាន​គណនី​កូន​ៗ​ ​ឬ​ក្មេង​ជំទង់​របស់​ពួកគេ​បាន​ ​។​


​មុខងារ​ថ្មី​នេះ​ ​T​i​k​To​k ​អោយ​ឈ្មោះថា​ ​«​Family​ ​P​airing​»​ ​ដែល​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២​០​២​០​នេះ​ ​ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់​ ​គឺ​ឪពុក​ម្ដាយ​ត្រូវ​ភ្ជាប់​គណនី​ខ្លួន​ជាមួយនឹង​គណនី​កូន​ៗ​តាមរយៈ​មុខងារ​មួយ​នេះ​ ​។​


​មុខងារ​ថ្មី​នេះ​ទៀតសោត​ ​នឹង​អនុញ្ញាត​អោយ​អាណាព្យាបាល​មាន​សិទ្ធិ​ក្នុង​ការកំណត់​ទៅលើ​ ​content​, ​user​s, ​hash​tag​s, or ​sound​s ​ណា​ដែល​កូន​ៗ​របស់​ពួកគាត់​អាច​សែ្វ​ងរ​ក​ ​ឬ​ប្រើប្រាស់​បាន​ ​ហើយ​គណនី​កូន​ៗ​អាច​កំណត់​បានជា​សាធារណៈ​ ​ឬ​ឯកជន​ ​៕

Clever Hispanic teenager watching parents watch his text messaging
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner