អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣៤ម៉ឺននាក់ និងជាសះស្បើយជាង៣៨លាន៩៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៥លាន៩៣ម៉ឺន៤ពាន់៦៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣៤ម៉ឺន២ពាន់៩៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៨លាន៩៥ម៉ឺន៤ពាន់៥៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១១លាន៦៩ម៉ឺន៥ពាន់៦៩៨នាក់ ស្លាប់ចំនួន២៥ម៉ឺន៤ពាន់២៥៥នាក់ និងជាសះស្បើយចំនួន៧លាន៨ម៉ឺន៧ពាន់៧៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៩១ម៉ឺន២ពាន់៧០៤នាក់ ស្លាប់ចំនួន១៣ម៉ឺន១ពាន់៣១នាក់ និងជាសះស្បើយ៨លាន៣៣ម៉ឺន៣ពាន់១៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៩១ម៉ឺន១ពាន់៧៥៨នាក់ ស្លាប់១៦ម៉ឺន៦ពាន់៧៤៣នាក់ និងជាសះស្បើយ៥លាន៣៦ម៉ឺន១ពាន់៥៩២នាក់ ៕


