កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ត្រៀមទទួលអត្ថប្រយោជន៍ដ៏សំខាន់មួយពីកិច្ចព្រមព្រៀង RCEP ក្នុងវិស័យផលិតកម្ម

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី15 ខែវិច្ឆកា ឆ្នាំ2020 កន្លងមក គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក RCEPដែលត្រូវបានចុះហត្ថលេខាជាផ្លូវការដោយប្រទេសហត្ថលេខីទាំង15 បូករួមទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង 10 ផងដែរ។

តាមការបញ្ជាក់របស់ ASEAN Briefing បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ត្រូវបានគេមើលឃើញថានឹងផ្តោតសំខាន់ទៅលើកិច្ចការងារជាអត្ថប្រយោជន៍ជាច្រើនសម្រាប់បណ្តាប្រទេសទាំង 15 រួមមានទាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីការកាត់បន្ថយតម្លៃផលិតផលដំណើរការជាស្តង់ដារួមនៃពន្ធគយទាំងទៅលើសេវាកម្មផលិតផល និងការវិនិយោគរៀងគ្នាផងដែរ។

ប៉ុន្តែក្រៅតែពីនោះ អត្ថប្រយោជន៍ដ៏ធំធេងមួយទៀតសម្រាប់ប្រទេសអាស៊ានចំនួន 3 របស់យើងដែលមានរួមទាំងឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ផងដែរ ក្នុងនាមជាប្រទេសដែលមានតម្លៃប្រាក់កម្រៃសម្រាប់កម្លាំងពលកម្មទាប និងអ្នកជំនាញតិចជាងគេនោះគឺការទទួលបានឱកាសវិនិយោគយ៉ាងច្រើនពាក់ព័ន្ធទៅនឹងផលិតកម្មនៃផលិតផលសម្រេចពីបណ្តាប្រទេសធំទាំង 5 នៅក្នុងកិច្ចព្រមព្រៀងនេះដែលមានដូចជា ចិន អូស្ត្រាលី ជប៉ុន ញូវសឺឡែន និងកូរ៉េខាងត្បូង។

ផែនទីប្រទេសដៃគូសេដ្ឋកិច្ចដែលចេញផ្សាយដោយ Asia Briefing

បណ្តាប្រទេសទាំង 5 ខាងលើនេះជាប្រទេសដែលមានឧស្សាហកម្មខ្ពស់បច្ចេកវិទ្យាវិញក៏ទំនើប ប៉ុន្តែបញ្ហាគឺត្រង់ថាពួកគេគឺជាប្រទេសដែលមានកម្លាំងពលកម្មថ្លៃផងនិងតម្លៃថ្លៃដើមនៃផលិតកម្មក៏កាន់តែខ្ពស់ផង។ ដូចនេះការសម្លឹងឃើញកម្ពុជា ឡាវ មីយ៉ាន់ម៉ា ជាគោលដៅសម្រាប់វិស័យផលិតកម្មរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀង RCEP គឺជាឧិកាសមាសដើម្បីអាចប្រកួតប្រជែងទីផ្សារបានកាន់តែងាយស្រួល។

យោងតាមការប៉ាន់ស្មានរបស់សាស្រ្តាចារ្យសេដ្ឋកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងអាចបន្ថែមទឹកប្រាក់ចំនួនប្រមាណជា 186 ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចសកល និងក៏ដូចជា 0.2 ភាគរយទៅឲ្យផលិតផលក្នុងស្រុកសរុបរបស់សមាជិកទាំងអស់។ លើសពីនេះអត្ថប្រយោជន៍នៃទំនិញដែលមានតំលៃថោកនឹងរីករាលដាលទៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ាននិងសមាជិក RCEP ក៏ដូចជាទីផ្សារនៃអ្នកប្រើប្រាស់នៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner