ព្រោះស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា ទើបធ្វើអោយខ្ញុំបោះជំហ៊ានចូល ក្នុងវិស័យកីឡាមួយនេះ ទាំងកាយ និងចិត្ត

លោក វង់ គីមហួត ម្ចាស់យានដា្ឋន V K H ដែលមានរចនាតុបតែង និងដំឡើងគ្រឿងក្រោម រថយន្ត OFF ROAD និងរថយន្ត Rally ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលចិត្ត តុបតែងរថយន្ត និងជាអ្នកប្រណាំងដ៏ជំនាញមួយរូបនៅកម្ពុជា បានបញ្ជាក់ថា ព្រោះស្រឡាញ់ និងចង់លើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា ទើបធ្វើអោយខ្ញុំបោះជំហ៊ានចូល ក្នុងវិស័យកីឡាមួយនេះ ទាំងកាយ និងចិត្ត ។


លោក វង់ គីមហួត ក្រៅពីម្ចាស់យានដ្ឋាន V K H ក៍ជាកីឡាករប្រណាំងរថយន្ត Off Road ឬ Rally មួយរូបរបស់កម្ពុជាធ្លាប់បានចូលរួមប្រណាំងកម្រិតអាស៊ីជាច្រើនដងផងដែរ ។ លោក វង់ គីមហួត បានរំលឹកថា ដើមចមដែល ធ្វើឲ្យលោកក្លាយជាម្ចាស់យានដ្ឋានជំនាញផ្នែកតុបតែង និងដំឡើងគ្រឿងក្រោមរថយន្ត OFF ROAD និងរថយន្ត Rally នៅកម្ពុជា ផ្តើមចេញពីការតុបតែងរថយន្តខ្លួនឯង រហូតទទួលបានការគាំទ្រពីអ្នកស្រឡាញ់រថយន្ត ទើបលោកសម្រេចចាប់យកអាជីពនេះ និងមានអតិថិជនជាច្រើនយករថយន្ត OFF ROAD និងរថយន្តរ៉ាលី ឲ្យលោកជួយតុបតែងជាបន្តបន្ទាប់ធ្វើឲ្យលោក កាន់តែមានជំនាញលើការរចនា និងដំឡើងគ្រឿងក្រោមរថយន្ត ។


លុះដល់ឆ្នាំ២០១៤ ការស្រឡាញ់ក៏បានរុញច្រានលោក បោះជំហ៊ានកាន់តែជ្រៅពីអ្នកតុបតែងរថយន្ត ក្លាយជាអ្នកប្រណាំងកម្រិតអាស៊ី នៅប្រទេសថៃ គឺ Asia Cross Country Rally ឆ្នាំ២០១៤ ដែលមានបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីចូលរួមផងដែរ ។ អ្នកជំនាញតុបតែង និងដំឡើងគ្រឿងក្រោមខាងលើ អះអាងថាទៀតថា ការបោះជំហ៊ានចូលប្រណាំងកម្រិតអាស៊ី ជាច្រើនលើកកន្លងមកនេះ ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាយានយន្តអោយកាន់តែរីកចំរើន នៅកម្ពុជា ពិសេសចង់នាំយកបទពិសោធន៍មកអភិវឌ្ឍកែឆ្នៃគ្រឿងក្រោមរថយន្តឲ្យទៅជាកម្រិតស្តង់ដា ដែលមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនរបស់ខ្លួនផងដែរ ។



សម្ភាសន៍ តាមតេឡាក្រាម លោក វង់ គីមហួត តុបតែង និងដំឡើងគ្រឿងក្រោមរយន្ត OFF ROAD និងរថយន្តរ៉ាលី លោកគឺជាកីឡាករប្រណាំងរថយន្តរ៉ាលីអាជីពរបស់កម្ពុជានៅក្នុងក្រុមរបស់ការ៉ា ដែលតែតែបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីប្រណាំង អេស៊ានក្រូសរ៉ាលីប្រចាំទ្វីបអាស៊ី ហើយ ក្រៅពីនោះ លោកក៍ជាអ្នកសកម្មផងដែរ ចំពោះការចូលរួមនៅក្នុងសកម្មភាពមនុស្សធម៍ជួយដល់ជនខ្វះខាត់ជាមួយមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា មិនត្រឹមតែប៉ុណ្ណោះលោកក៍ជាអ្នកជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រមួយរូបដែរ ចំពោះព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នៅកម្ពុជាទាំងសកម្មភាពចូលរួម និងការឧបត្ថម្ភជាសម្ភារៈនិងថវិកា ដើម្បីអភិវឌ្ឍឲ្យវិស័យកីឡាយានយន្តនៅកម្ពុជារីកចំរើន និងផុសផុល ៕
