Mc Donald វិនិយោគលុយយ៉ាងច្រើនក្នុងទីផ្សារកាហ្វេរបស់ចិន

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុនយីហោកាហ្វេដ៏ល្បី McDonald’s តាមរយៈប្រេនប្រចាំប្រទេសចិន McCafe បានប្រកាសថាខ្លួននឹងចំណាយលុយវិនិយោគដល់ទៅ 381.6 លានដុល្លារសម្រាប់ទីផ្សារកាហ្វេរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃសម្រាប់រយៈពេល 3 ឆ្នាំខាងមុខ។

កញ្ចប់វិនិយោគនេះត្រូវបានគេដឹងទៀតដែរថានឹងត្រូវប្រើប្រាស់ទៅលើការបើកដំណើរការហាងកាហ្វេថ្មីៗនៅតាមភោជនីយដ្ឋាននានារបស់ McDonald’sធ្វើការបង្កើនទំនើបកម្មសំភារៈ និងផ្តល់ការបណ្តុះបណ្តាលជំនាញអាជីពដល់បុគ្គលិក ដើម្បីធ្វើយ៉ាងអាចតម្រូវតាមការទាមទារពីទីផ្សារនៃប្រទេសចិននេះ។

យោងតាមការបញ្ជាក់របស់លោកប្រធានប្រតិបត្តិនៃក្រុមហ៊ុន McDonald ប្រចាំប្រទេសចិនបានបញ្ជាក់ទៀតថា McCafe គោលបំណងសំខាន់របស់ខ្លួនគឺធ្វើយ៉ាងឲ្យអាចគ្របដណ្តប់ទៅលើគ្រប់សាខានៃភោជនីយដ្ឋាន McDonald ដែលមាននៅក្នុងទីក្រុងប៉េកាំង សៀងហៃ ក្វាងជៅ និងស៊ិនចិន នៅត្រឹមដំណាច់ឆ្នាំនេះ
មុនពេលអាចបន្តពង្រឹកទីផ្សារទៅទីក្រុងធំៗ 7 ផ្សេងទៀតនៅឆ្នាំបន្ទាប់ឲ្យបាន 4000 សាខាក្នុងឆ្នាំ2023។

គួរឲ្យដឹងដែរថា McDonald បានឈានជើងចាប់យកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចិនតាំងតែពីឆ្នាំ1990 ហើយបច្ចុប្បន្នខ្លួនមានសាខាសរុបចំនួន 3600 មកហើយនៅទីនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner