វៀតណាមខាតបង់ជាង១ពាន់លានដុល្លារ ស្លាប់មនុស្ស២៨០នាក់ ព្រោះព្យុះ១៣លើក
ប្រទេសវៀតណាមបានរងការវាយប្រហារពីព្យុះសង្ឃរាចំនួន១៣ហើយ ក្នុងឆ្នាំ២០២០នេះ រាប់ទាំងព្យុះ Vamco កាលពីសប្តាហ៍មុនមក។ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍នៅថ្ងៃនេះថា ព្យុះទាំងនេះបានបង្កឲ្យស្លាប់មនុស្ស២៨០នាក់ហើយ ខាតបង់សេដ្ឋកិច្ចប្រមាណ១.២៩ពាន់លានដុល្លារអាមេរិក ឬ ២៩.៩ទ្រីលានដុង ចាប់តាំងពីដើមឆ្នាំ២០២០មក។
ប្រភពបានឲ្យដឹងថា ព្យុះទាំងនេះបានបង្កឲ្យមានទឹកជំនន់ភ្លាមៗនិងបំណាក់ដី ១១៤លើក រញ្ជួយដី៨៦លើក រន្ទះបាញ់២៦៤លើក។ ក្រៅពីស្លាប់ជិត៣០០នាក់នេះ ក៏មានមនុស្ស៨៥៦នាក់ផ្សេងទៀតរងរបួស និងបាត់ខ្លួន៦៦នាក់ទៀត។
ផ្អែកតាមរបាយការណ៍ដដែល ផ្ទះជាង៣ពាន់ខ្នងដួលរលំ បំផ្លាញជាង៣២ម៉ឺនខ្នង និងជន់លិចជិត៦០ម៉ឺនខ្នង ប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់សិបលាននាក់៕ ប្រភពពី vietnamnews