​ទីបំផុត​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​លក់​ចេញ​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ជា​ផ្លូវការ

​ចិន​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​ ហូ​វៃ​ ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ​ជុំវិញ​កា​រលក់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ដើម្បី​ព្យាយាម​ជួយ​ប្រេ​ន​ស្មាន​ហ្វូ​ន​នេះ​ ​អោយ​រួចផុត​ពី​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​មក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ​ ​។​


​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ហូ​វៃ​ ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​តម្លៃ​នៃ​កា​រលក់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​ ​Honor​ ​ឡើយ​ ​ខណៈ​ ហូ​វៃ​ ​នឹង​លែង​ជា​ម្ចាស់​កាន់កាប់​ប្រេ​ន​ស្មា​ត​ហ្វូ​ន​នេះ​ទៀតហើយ​ ​នៅ​ពេល​កា​រលក់​បញ្ចប់​ទៅ​ជាស្ថាពរ​ ​។​ ​ប្រភព​បាន​អោយ​ដឹង​ថា​ ​អ្នកទិញ​ប្រេ​ន​ ​Honor​ ​គឺ​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​បង្កើត​ឡើង​ដោយ​សហគ្រាស​ពាណិជ្ជកម្ម​មួយ​ ​ដែល​កាន់កាប់​ដោយ​រដ្ឋបាល​ទីក្រុង​ ​She​n​z​hen​ ​របស់​ចិន​ ​ជា​កន្លែង​ទីស្នាក់ការ​កណ្តាល​របស់​ ហូ​វៃ​ ​ស្ថិតនៅ​ ​។​


​សហគ្រាស​ពាណិជ្ជកម្ម​នោះ​ ​គឺ​ក្រុមហ៊ុន​ ​Digital​ ​China​ ​ដែល​ជា​អ្នក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​របស់​ ហូ​វៃ​ ​និង​ជា​ដៃគូ​សហការ​ដ៏​ល្អ​ ​ហើយ​តម្លៃ​នៃ​កា​រលក់​វិញ​គឺ​ខ្ទង់​១​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner