​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ជុំវិញ​ពិភពលោក​ ​បន្ត​ធ្លាក់ចុះ​៦​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​នេះ

​ចិន​៖​ ​កា​រលក់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​នៅ​ជុំវិញ​ពិភពលោក​ ​នៅ​នា​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​នេះ​ ​បាន​ធ្លាក់ចុះ​ប្រមាណ​៦​ភាគរយ​ ​ដោយ​ការ​ធ្លាក់ចុះ​នេះ​ ​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា​ ​វា​ការ​ធ្លាក់ចុះ​តិចតួច​ ​នេះ​បើ​តាម​របាយការណ៍​វិភាគ​ ​និង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ ​ឌី​ជី​ថា​ម​ ​រី​ស៊ើ​ច​ ​ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ហ្វូ​ន​ ​អា​រិន​ណា​ ​នា​ពេល​ថ្មីៗ​ ​។​


​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំនេះ​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ៗ​ចំនួន​០​២​បាន​ប្រជែង​គ្នា​ដណ្ដើម​ចំណែក​ទី​ផ្សារ​ស្មា​ត​ហ្វូ​ន​សកល​ ​ក្នុង​នោះ​ ​Sam​sun​g​ ​និង​ ​H​u​a​w​e​i​ ​នាំមុខ​គេ​ ​ព្រោះ​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចេញ​ស្មា​ត​ហ្វូ​ន​កំពូល​ៗ​ជាច្រើន​ ​ដែល​ធ្វើ​ឱ្យ​ទាក់ទាញ​អតិថិជន​ ​និង​ ​បាន​ចំណាយ​ប្រាក់​ទិញ​ ​។​


​បើ​តាម​ក្រុមហ៊ុន​ ​ឌី​ជី​ថា​ម​ ​រី​ស៊ើ​ច​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​បច្ចេកវិទ្យា​ 5​G​ ​នឹង​មាន​ប្រមាណ​ជា​២​០​ភាគរយ​ ​នៃ​ចំនួន​ស្មា​ត​ហ្វូ​ន​សរុប​ដែល​បាន​លក់​ ​ក្នុង​នោះ​ចិន​ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ 5​G​ ​ធំ​ជាងគេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner