​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ ​Co​v​i​d​-19 ​ដល់ក​ម្រិ​ត​ទី​៤​ ​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត

​ជប៉ុន​៖​ ​ទីក្រុង​តូក្យូ​បាន​និង​កំពុង​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ក្នុង​ក​ម្រិ​ត​ទី​៤​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ចំ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ ​កំពុង​កើន​ឡើង​ខ្លាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​សារ​ព័ត៌មាន​ជប៉ុន​ N​i​kk​e​i​ ​បាន​ចេញផ្សាយ​ថា​ ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​នោះ​ ​រដ្ឋាភិបាល​ក្រុង​តូក្យូ​កំពុង​ពិចារណា​ស្នើសុំ​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​កាត់បន្ថយ​នូវ​ការ​លក់ដូរ​របស់​ពួកគេ​ ​ដោយឡែក​សេចក្តីប្រកាស​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​យ៉ាងណាមិញ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​អាជ្ញាធរ​ក្រុង​តូក្យូ​មិនបាន​ឆ្លើយតប​ភ្លាម​ៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ​ ​។​


​សូម​ជម្រាប​ថា​ ​ទីក្រុង​តូក្យូ​បាន​បន្ទាប​ក​ម្រិ​ត​ប្រកាស​អាសន្ន​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ទី​២​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ពី​ក​ម្រិ​ត​កំពូល​នៃ​ករណី​ឆ្លង​៤​០​០​ករណី​នៅ​រដូវក្តៅ​ ​។​ ​ប៉ុន្តែ​ចាប់តាំង​ពីដើម​ខែ​នេះ​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ ​ដែល​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​ទី​៣​ ​ដោយមាន​អ្នក​ឆ្លង​៣​៩​៣​ករណី​កាលពី​ស​ប្តាហ៍​មុន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner