​ថៃ​គ្រោង​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​អង់គ្លេស​២​៦​លាន​ដូ​ស​ ​តម្លៃ​ជិត​២​០​០​លាន​ដុ​ល្លា​រ

ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ថា​ ​គណៈរដ្ឋមន្ត្រី​ថៃ​ ​កាលពី​ថ្ងៃ​អង្គា​រ៍ ​ទី​១​៧​ ​វិច្ឆិកា​ ​២​០​២​០​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងសុខាភិបាល​ចំណាយ​ថវិកា​រ​៦​ពាន់​លាន​បាត​ ​ឬ​ ​ជិត​២​០​០​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​២​៦​លាន​ដូ​ស​ ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ប្រទេស​អង់គ្លេស​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល ​Anucha Burapachaisri បញ្ជាក់ថា​ ​ថវិកា​រ​ទាំងនេះ​យក​ពី​ថវិកា​រ​បម្រុង​បន្ទាន់​ ​ចំណាយ​លើ​នីតិវិធី​ទិញ​វ៉ាក់សាំង​ ​ដែល​ត្រូវ​បាន​និង​កំពុង​តេ​ស្ត​សាកល្បង​ ​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​របស់​អង់គ្លេស​មួយ​នេះ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner