ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី១៨វិច្ឆិកានេះ

ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៨វិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន១៣២នាក់ ។ ក្នុង ចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១៣២នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៦៩នាក់ និង អ្នកប្រើប្រាស់៦៣នាក់។ វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១៨វិច្ឆិកានេះ រួមមាន មេតំហ្វេតាមីន ICE​ ទម្ងន់​ជាង​៤ពាន់ក្រាមនិងនិង៤៣កញ្ចប់តូច។ការបង្ក្រាបគ្រឿង​ញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀន… រាជ​​ធានី​ភ្នំពេញ… ខេត្តកណ្តាល … ខេត្តកំពត … ខេត្តកំពងចាម… ខេត្តកំពង់ស្ពឺ…ខេត្តកំពង់ធំ…ខេត្តក្រចេះ…​ខេត្តកោះកុង… ខេត្តសៀមរាប…ខេត្តព្រះសីហនុ …ខេត្តបន្ទាយមានជ័យ… និងខេត្តបាត់​ដំបង។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner